សាលាភាសាអង់គ្លេសអ៊ែតនិចផ្តល់ជូននូវវគ្គខ្លីចំនួន3គឺ សន្ទនា (Conversation) ជំនាញសរសេរ (Writing Skills) និង វេយ្យាករណ៍ (Grammar)។ ព័ត៌មានចាំបាច់ខ្លះៗទាក់ទងនិងវគ្គខ្លី៖

  1. មួយវគ្គមានរយៈពេល40ម៉ោងដែលត្រូវរៀនប្រហែលជា3ខែ។វគ្គនេះមានទាំងនៅថ្ងៃធម្មតានិងថ្ងៃចុងសប្តាហ៏។
  2. វគ្គមានបែងចែកជាកំរិតត្រឹមត្រូវមិនអោយសិស្សក្នង1ថ្នាក់មានសមត្ថភាពផ្សេងៗគ្នាពេកនោះទេ។
  3. ចំនួនសិស្សត្រឹមតែ25នាក់ច្រើនបំផុតក្នុង1ថ្នាក់។
  4. គ្រូមានសមត្ថភាពភាសាអង់គ្លេសយ៉ាងតិចណាស់ត្រឹមពិន្ទុIELTS 7 និង មានចំណេះដឹងក្នុងការបង្រៀន។
  5. គ្រូផ្តល់ការណែនាំនិងយោបល់ដល់សិស្សម្នាក់ៗ។

I. សន្ទនា (Conversation)

អ្នកប្រហែលជាចង់សិក្សាភាសាអង់គ្លេសដើម្បីតែស្តាប់និងនិយាយប្រធានបទសាមញ្ញក្នងជីវភាពរស់នៅនិងប្រកបរបរទទួលទានប្រចាំថ្ងៃប៉ុណ្ណោះ។ តាមរយៈវគ្គខ្លីសន្ទនានេះ អ្នកនឹងរៀនពាក្យ ឃ្លា និង ប្រយោគតាមរយៈប្រធានបទសង្គមជាច្រើនដែលអ្នកអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ វគ្គនេះក៏ជួយអ្នកពង្រឹងសមត្ថភាពសន្ទនាទាំងជំនាញនិយាយនិងជំនាញស្តាប់។ ដោយសារវគ្គនេះផ្តោតលើការអនុវត្តច្រើនជាងទ្រឹស្តី អ្នកនឹងទទួលបានឱកាសជាច្រើនក្នុងការសន្ទនាជាភាសាអង់គ្លេសជាមួយមិត្តរួមថ្នាក់និងគ្រូបង្រៀនរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ទទួលបានការសិក្សាគំរូសន្ទនាភាសាអង់គ្លេសតាមរយៈការទស្សនាការសន្ទនាដែលធ្វើឡើងដោយជនជាតិបរទេសនិងជនជាតិដើមកំណើតភាសាអង់គ្លេស។

II. ជំនាញសរសេរ (Writing Skills)

ភាគច្រើននៃអ្នកសិក្សាភាសាអង់គ្លេសមានបញ្ហាទាក់ទងនិងជំនាញសរសេរអាចដោយសារមូលហេតុជាច្រើនដូចជា មិនសូវបានអនុវត្តសរសេរ ខ្វះចំណេះដឹងវេយ្យាករណ៍និងវាក្យស័ព្ទភាសាអង់គ្លេស និងមិនដែលទទួលបានយោបល់ណែនាំល្អៗទាក់ទងនិងជំនាញសរសេររបស់ខ្លួន។ តាមរយៈវគ្គខ្លីជំនាញសរសេរនេះ​ អ្នកនឹងរៀនវាក្យស័ព្ទថ្មីៗនិងមេរៀនវេយ្យាករណ៍ល្អៗជាច្រើនសម្រាប់ជាជំនួយដល់ការសរសេរអោយបានត្រឹមត្រូវ។ វគ្គនេះយកការអនុវត្តសរសេរជាធំ ដែលជាមូលហេតុធ្វើអោយអ្នកមានឱកាសច្រើនក្នុងការសរសេរ។ ការអនុវត្តសរសេរបានច្រើននឹងធ្វើអោយអ្នកមានភាពរហ័សរហួសក្នុងការសរសេរទាំងផ្នែករាងកាយនិងការគិត។ គ្រូបង្រៀនក្នុងវគ្គនេះមានចំណេះដឹងគ្រប់គ្រាន់ទាក់ទងនិងជំនាញសរសេរហើយសមត្ថភាពក្នុងការផ្តល់ជាយោបល់ណែនាំល្អៗជាច្រើនសំរាប់ជាប្រយោជន៏ដល់អ្នក។

III. វេយ្យាករណ៍ (Grammar)

អ្នកខ្លះមានសមត្ថភាពនិយាយនិងសរសេរបានយ៉ាងរលូនប៉ុន្តែសំដីនិងសំណេររបស់គាត់ពោរពេញទៅដោយកំហុសវេយ្យាករណ៍ភាសាអង់គ្លេស។ វគ្គខ្លីវេយ្យាករណ៍នេះ (ដូចនិងឈ្មោះរបស់វគ្គអញ្ចឹង) គឺផ្តោតទៅលើមេរៀននិងលំហាត់វេយ្យាករណ៍ភាសាអង់គ្លេស។ មេរៀននិងលំហាត់ទាំងនោះជួយឲអ្នកយល់កាន់តែច្បាស់អំពីកំហុសវេយ្យាករណ៍នានាដែលអ្នកធ្លាប់មាននិងចេះកែសម្រួលដោយខ្លួនឯងតាមរយៈចំណេះដឹង។ បន្ថែមពីនោះ អ្នកក៏ទទួលបានការអនុវត្តសរសេរនិងនិយាយខ្លះៗដើម្បីជាការអនុវត្តយកចំណេះដឹងវេយ្យាករណ៍របស់មកប្រើប្រាស់ក្នុងការនិយាយឬសរសេរ។