Orkchan Sereyroth-1
Lim Mengkoung
AE
BE
LE
FE
ME
t22-newterm
ggep-head

នេះជាកម្មវិធីសិក្សាដែលផ្តោតសំខាន់ទៅលើការប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការប្រាស្រ័យទាក់ទងទូទៅ។ កម្មវិធីសិក្សាទាំងមូលមាន៧កម្រិតសិក្សាធំៗដែលត្រូវបានរៀបតាមស្តង់ដា CEFR របស់សហគមន៍អ៊ឺរ៉ុប និងត្រូវបានចែកចេញជា ១៤ កម្រិតតូចដែលជាថ្នាក់មូលដ្ឋាន។ បូករួមជាមួយសកម្មភាព និងក្លិបសិក្សាសម្រាប់ថ្ងៃចុងសប្តាហ៍ អ្នកនឹងមានទាំងទ្រឹស្តី និងការអនុវត្តប្រើប្រាស់ភាសាអង់គ្លេស។

១.​ ថ្នាក់រៀនមានសិស្សច្រើនបំផុត ១៥នាក់។ ការសិក្សានិងការរីកចម្រើនរបស់អ្នកនឹងបានទទួលការយកចិត្តទុកដាក់ខ្ពស់។ ការវាយតម្លៃលទ្ធផលនៃការសិក្សា និងការរីកចម្រើនរបស់សិស្សមានភាពតឹងរឹង និងប្រកបដោយគុណភាព។
 
២. លោកគ្រូអ្នកគ្រូទាំងអស់សុទ្ធតែបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ឆ្លងកាត់ការប្រលងតេស្តអន្តរជាតិភាសាអង់គ្លេសដែលបញ្ជាក់ថាសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់គាត់ខ្ពស់ (IELTS 7+) អាចបង្រៀនបាន។ មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូអ្នកគ្រូនៅអ៊ែតនិចមិនមានបង្រៀននៅសាលាណាផ្សេងឡើយ ជាហេតុធ្វើឲ្យគាត់អាចផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការសិក្សារបស់អ្នក។ គាត់បានឆ្លងកាត់ការសាកល្បងយ៉ាងតឹងរឹង មិនថាលើសមត្ថភាពភាសាអង់គ្លេស សមត្ថភាពបង្រៀន ភាពនឹងនរខាងផ្នែកស្មារតីលើអាជីពជាគ្រូ។
 
៣. លទ្ធផលនៃការសិក្សាជាចំណុចសំខាន់បំផុតដែលត្រូវតែនិយាយ។ ប្រសិនបើអ្នកត្រឹមចង់យកភាសាអង់គ្លេសជាយាន្តសម្រាប់ធ្វើការប្រាស្រ័យទាក់ទងទូទៅ ដោយមិនមានគោលបំណងបន្តការសិក្សាថ្នាក់ឧត្តម ឬប្រកបរបរជួញដូរ ធ្វើការងារវិជ្ជាជីវៈដែលទាមទារឲ្យប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការនោះ កម្មវិធីភាសាអង់គ្លេសទូទៅសក្តិសមបំផុតសម្រាប់អ្នក។ IELTS 6+ អ៊ែតនិចហ៊ានធានាលើលទ្ធផលនៃការសិក្សារបស់អ្នកដោយយកស្តង់ដាតេស្តអន្តរជាតិដែលទទួលស្គាល់ទូទាំងពិភពលោកមកបញ្ជាក់ ដែលមិនមែនជាការសន្យាតែសម្តី។ ក្រោយបញ្ចប់វគ្គសិក្សា អ្នកនឹងទទួលបានការប្រលងតេស្តអន្តរជាតិ IELTS TOEFL iBT ឬ FCE ដោយមិនគិតថ្លៃ។ លិខិតបញ្ជាក់សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់អ្នកដែលបានក្រោយពីការប្រលងតេស្តអន្តរ​ជាតិទាំងនេះ ជាលិខិតដែលទទួលស្គាល់ដោយអន្តរជាតិពីគ្រប់គ្រឹះស្ថានសិក្សា និងស្ថាប័នការងារ ដែលមានតម្លៃប្រើប្រាស់ជាសកល។ អ្នកអាចបន្តការសិក្សានៅបរទេសដោយគ្មានការបារម្ភ។ អ៊ែតនិចជាសាលាអង់គ្លេសដំបូងនិងតែមួយគត់នៅកម្ពុជាដែលហ៊ានធានាជាសាធារណៈថា ក្រោយបញ្ចប់ថ្នាក់ភាសាអង់គ្លេសទូទៅ អ្នកនឹងទទួលបានពិន្ទុយ៉ាងតិច 6ពីតេស្តអន្តរជាតិ IELTS។
 

ggep-certificateក្រោយបញ្ចប់វគ្គភាសាអង់គ្លេសទូទៅ សិស្សទាំងអស់នឹងទទួលបានលិខិតបញ្ជាក់ពីរ។ ទីមួយគឺលិខិតបញ្ជាក់ការសិក្សាដែលចេញជូនដោយអ៊ែតនិច និងទីពីរជាលិខិតបញ្ជាក់សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសដែលមានតម្លៃប្រើប្រាស់​ និងទទួលស្គាល់ពីគ្របស់ស្ថាប័នសិក្សា និងការងារទូទាំងពិភពលោក។

អ្នកនឹងអស់ការបារម្ភអំពីការបន្តការសិក្សានៅបរទេស ការដាក់ពាក្យធ្វើរការតាមស្ថាប័នផ្សេងៗដែលត្រូវការភាសាអង់គ្លេស ឬការខ្វះទំនុកចិត្តលើខ្លួនឯងចំពោះការធ្វើទំនាក់ទំនងក្នុងមុខជំនួញជួញដូរពីព្រោះអ្នកចេះភាសាអង់គ្លេសពិតប្រាកដ។

១. តើវគ្គសិក្សានិមួយៗមានរយៈពេល និងតម្លៃប៉ុន្មាន?

វគ្គ​សិក្សា​និមួយៗមានរយៈពេលពីរខែកន្លះ ត្រូវជា៥៤ទៅ៦០ម៉ោងទៅតាមកម្រិតផ្សេងៗគ្នា។ សិស្សត្រូវសិក្សារយៈពេលពេលមួយម៉ោងកន្លះក្នុងមួយថ្ងៃ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅសាលាដោយមិនរាប់បញ្ចូលម៉ោងសិក្សាតាមប្រព្ធ័នអ៊ីនធើណែតដែលជាប្រព័ន្ធស្វ័យសិក្សា។ តម្លៃសិក្សាខុសៗគ្នាទៅតាមកម្រិតនិមួយៗដែលចាប់ផ្តើមពី ២០០$ ដល់ ២៧០$។ សិស្សអាចជ្រើសរើសម៉ោងសិក្សាបានទៅតាមកម្រិត។ ជាទូទៅអ៊ែតនិចផ្តល់ពីរទៅបីជម្រើសម៉ោងសិក្សាក្នុងចំណោមម៉ោងសិក្សាខាងក្រោម៖

  • ៨ៈ០០ ដល់ ៩ៈ៣០ នាទី ព្រឹក
  • ៩ៈ៤៥ ដល់ ១១ៈ១៥ នាទី ព្រឹក
  • ១១ៈ៣០ ព្រឹក ដល់ ១ៈ០០ នាទី រសៀល
  • ១ៈ៣០ ដល់ ៣ៈ០០ នាទី រសៀល
  • ៣ៈ៣០ ដល់ ៥ៈ០០ នាទី ល្ងាច
  • ៥ៈ១៥ ដល់ ៦ៈ៤៥ នាទី ល្ងាច
  • ៦ៈ៤៥ ដល់ ៨ៈ១៥ នាទី ល្ងាច

២. តម្លៃហាក់ដូចជាថ្លៃ តើអាចបញ្ចុះបានទេ?

តម្លៃថ្លៃឬមិនថ្លៃ មិនអាស្រ័យលើតម្លៃដែលចំណាយតែម្យ៉ាងនោះទេ ផ្ទុយទៅវិញគឺអាស្រ័យលើផលដែលទទួលបានពីការចំណាយ។ ជាក់ស្តែងប្រសិនបើអ្នកគិតអំពីពេលវេលា និងលទ្ធផលដែលទទួលបាន អ្នកនឹងឃើញថាតម្លៃនេះសមរម្យបំផុត។ ក្នុងរយៈពេលកំណត់ជាក់លាក់មួយ ការសិក្សារបស់អ្នកត្រូវបានធានា លទ្ធផលសិក្សារបស់អ្នកក៏ត្រូវបានទទួលស្គាល់ ដែលផ្ទុយពីការចំណាយដែលអ្នកធ្លាប់ធ្វើកន្លងមក។ អ្វីដែលអ៊ែតនិចផ្តល់ឲ្យអ្នកគឺការចំណេញពេលវេលា និងថវិកា ព្រោះអ្នកនឹងមិនត្រលប់រៀនសារដើមឡើងវិញដោយសារតែរៀនមិនចេះគ្មានលទ្ធផល។

៣. តើអ៊ែតនិចមានជាកម្មវិធីបញ្ចុះតម្លៃថ្លៃសិក្សាដែរឬទេ?

យើងមានផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់២០%សម្រាប់ការចុះឈ្មោះជាក្រុមជាមួយបងប្អូន ឬមិត្តភក្តិ។